នាព្រឹកថ្ងៃអាទិត្យ ១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ែម សាម៉ន លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាឃុំ ថាឡាបិវ៉ាត់ និង ឃុំអូរៃ ដើម្បីស្វែងយល់ពីស្ថានភាព បញ្ហាប្រឈមនានា ក្នុងឃុំទាំង២ និងបាននាំនូវយកឧបករណ៍តេស្ត COVID-19 ចំនួន ១,៣៥០ សម្រាប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ឃុំទាំង២ ។