នាព្រឹក ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុកកោះអណ្តែត ឯកឧត្ដម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ លេខាធិការ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលសួរសុខទុក្ខ ជាមួយមន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាពចំណុះឱ្យស្រុកប្រតិបត្តិកោះអណ្តែត និងបូរីជលសារ ព្រមទាំងបាននាំយកឧបករណ៍ធ្វើតេស្តរហ័សកូវីដ -១៩ ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ការិយាល័យសុខាភិបាលស្រុកកោះអណ្ដែត ស្រុកបូរីជលសារ មណ្ឌលសុខភាព និងបុស្តិ៍សុខភាពចំនួន១៣ស្ថិតក្នុងស្រុកកោះអណ្ដែតនិងស្រុកបូរីជលសារ សរុបចំនួន១៣៥ប្រអប់ ស្មេីនឹង៣,៣៧៥ឧបករណ៍តេស្ត ដែលក្នុងមួយមណ្ឌលទទួលបាន ៩ប្រអប់ស្មេីនឹង២២៥ឧបករណ៍តេស្ត។