នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨.៣០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ ក្រោមរបៀបវារ៖ ១-ស្ថានភាពថវិការបស់គណៈកម្មការ ២-ពិភាក្សាការងារចំពោះមុខរបស់គណៈកម្មការ និងចន្លោះសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៤ និង ៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។