ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញជួបប្រជុំការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន និងប្រធានការិយល័យចុះឈ្មោះបោះឆ្នោត
ថ្ងៃទី 21 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជួបប្រជុំការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន និងប្រធានការិយល័យចុះឈ្មោះបោះឆ្នោត ។
ជាលទ្ធផលការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃ ទី២៩ នៃយុទ្ធនាការចុះឈ្មោះបោះឆ្នោត សម្រេចបាន ១៨២%លេីសផែនការ ដោយបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់រលឹកមកចុះឈ្មោះត្រឹមតែមួយថ្ងៃនៃដេីមអាទិត្យដំបូងស្មេីនឹងការចុះឈ្មោះមួយឆ្នាំនៃការចុះឈ្មោះកន្លងទៅ។
ចំពោះបញ្ហាជីវភាពប្រជាពលរដ្ឋមានការលិចលង់ស្រូវ ៣៤ហិកតា ប៉ុន្តែបានចែកស្រូវពូជជូនប្រជាជនចំនួន ៤២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ ១០០គីឡូ ក្រាម។ បច្ចុប្បន្ននេះស្រូវពូជបានដុះជាបណ្តេីរៗ ហេីយការច្រូតកាត់ក៏បានចាប់ផ្តេីមផងដែរ នាំឱ្យជីវភាពប្រជាជនមានភាពនឹងនរធម្មតា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមទាំងអស់ ដេីម្បីជាការលេីកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងបំពញេការងារ ដោយស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់។