នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានក្រុមមិត្តភាពកម្ពុជា ជាមួយសភាសហព័ន្ធវាឡូនីព្រុចសែស បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាមកដល់សណ្ឋាគារ WARWICK ប្រទេសបែលហ្ស៊ិក ដែលការមកដល់នេះត្រូវបានទទួលយ៉ាងកក់ក្តៅពីឯកឧត្តម នង សាកល ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបែលហ្ស៊ិក ក្នុងនោះក៏មានលោក Gaëlan VAN GOIDSENHOVEN សមាជិកព្រឹទ្ធសភា, លោក Géoffort KENSIER មន្ត្រី PFWB និងលោក Jean Michel ALLEPAERTS ទីប្រឹក្សាទី១ PFWB ផងដែរ។
គណៈប្រតិភូក្នុងឱកាសនោះក៏បានប្រជុំគ្នាដើម្បីរៀបឯកសារត្រៀមសម្រាប់ប្រជុំជាមួយសភាសហព័ន្ធវាឡូនីព្រុចសែល នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។