នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានអញ្ជើញសួរសុខទុក្ខ ឧបាសិកា គ្រុយ ឆេង ត្រូវជាម្តាយមីង ដែលមានជន្មាយុ ៩៧ឆ្នាំ ស្ថិតនៅភូមិស្រងែ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបាននាំយកមកជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។