Responsive image
  
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ការពង្រឹងកិច្ចការរដ្ឋបាលឃុំ សង្កាត់ ក្រោយការបោះឆ្នោតនៅខេត្តព្រៃវែង

   ថ្ងៃទី 1 ខែសីហា ឆ្នាំ2024


នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនំាដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង ដើម្បីចុះឈ្វេងយល់អំពី ការពង្រឹងកិច្ចការរដ្ឋបាលឃុំ សង្កាត់ ក្រោយការបោះឆ្នោត សំដៅអភិឌ្ឍន៍មូលដ្ឋាន ធានាបានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
គោលបំណងនៃជំនួបពិភាក្សានេះ ដើម្បីឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើបញ្ហាមួយចំនួនដូចជា៖
-ការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់។
-ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) និងបញ្ហាប្រឈម។
-ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
-សមត្ថភាពក្នុងការរៀបចំផែនការអភិវឌ្ឍឃុំ សង្កាត់ រយៈពេល៥ឆាំ្ន របស់ក្រុមប្រឹក្សាឃុំ សង្កាត់។
-ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី