នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាក្រុង សង្កាត់ ស្មៀន អធិការនគរបាលក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងព្រៃវែង ដឹកនាំដោយលោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង នៅសាលាក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីឈ្វេងយល់អំពី ការពង្រឹងកិច្ចការរដ្ឋបាលឃុំ សង្កាត់ ក្រោយការបោះឆ្នោត សំដៅអភិឌ្ឍន៍មូលដ្ឋាន ធានាបានសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន