Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ

   ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2024

ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃក្រុមសភាជាតិកម្ពុជា APF នារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៨:៣៥នាទី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានអញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសវិញ បន្ទាប់ពីគណៈប្រតិភូបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៧ នៃសភានិយាយភាសាបារាំង (APF) ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី០៥ ដល់ទី០៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ នៅទីក្រុងហ្គីហ្គាលី ប្រទេសរ៉វ៉ាន់ដា។

ក្នុងឱកាសទទួលដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញរបស់ គណៈប្រតិភូសភាជាតិកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី