នារាត្រីថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-APF បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិធី Gala នៅ Centre de Convention ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវទី១ នៃប្រទេសរ៉វ៉ាន់ដា ដើម្បីអបអរសាទរមហាសន្និបាតលើកទី៤៧ នៃសភាប្រើភាសាបារាំង និងអបអរសាទរខួបលើកទី២០ នៃការបង្កើតបណ្តាញស្រ្តីសភាប្រើភាសាបារាំង។