Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិកម្ពុជា ចូលរួមពិធីបើកមហាសន្និបាតលើកទី៤៧ នៃសភានិយាយភាសាបារាំង (APF) នៅទីក្រុងហ្គីហ្គាលី ប្រទេសរ៉វ៉ាន់ដា

   ថ្ងៃទី 12 ខែកក្កដា ឆ្នាំ2024

នាថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា ជេដ្ឋ
ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា, អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-APF
បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមពិធីបើកមហាសន្និបាតលើកទី៤៧ នៃសភា
ប្រើភាសាបារាំង (APF) នៅ Centre de Convention ទីក្រុងហ្គីហ្គាលី ប្រទេសរ៉វ៉ាន់ដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់់ ឯកឧត្តម Adama Bictogo ប្រធាន APF និងជាប្រធានរដ្ឋសភាប្រទេស Côte d’Ivoire។

ដំណើរការប្រព្រឹត្តទៅរបស់អង្គមហាសន្និបាតមានដូចតទៅ៖
– បោះឆ្នោតជ្រើសរើស ឯកឧត្តម Francis Drouin តំណាងរាស្រ្តប្រទេសកាណាដា ជាប្រធានសភាប្រើភាសាបារាំង។
– តែងតាំង ឯកឧត្តម Bruno Fuchs តំណាងរាស្រ្តប្រទេសបារាំង ជាអគ្គលេខាធិការសមាជិកសភាស្តីទីនៃសភាប្រើភាសាបារាំង។
– អនុម័តផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាដៃគូជាមួយសមាគមនានា ដូចជា៖
១-សមាគមសាការីប្រើភាសាបារាំង។
២-មជ្ឈមណ្ឌលស្រាវជ្រាវ សិក្សាអំពីកិច្ចការសភានៃសាកលវិទ្យាល័យ
លុចសំបួរ។
៣-បណ្តាញក្រមសីលធម៌របស់សមាជិកសភាប្រើភាសាបារាំង។
– ពិភាក្សាទូទៅលើប្រធានបទស្តីពីអភិបាលកិច្ចជាសាកល៖ តួនាទីរបស់សភាដើម្បី
ធានាឱ្យមានសន្តិភាពយូរអង្វែង។
– បទបង្ហាញរបាយការណ៍ស្តីពីសកម្មភាពការងារនៅក្នុងតំបន់ទាំងបួន។

ឆ្លៀតឱកាសនៃអង្គមហាសន្និបាតនេះ ឯកឧត្តមប្រធានគណៈប្រតិភូបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី Mireille Eza នាយិកាឌីហ្ស៊ីតាល់ និងជាទីប្រឹក្សាទទួលបន្ទុកតំបន់អាស៊ី
ប៉ាស៊ីហ្វិក-APF ដើម្បីផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងកាលបរិច្ឆេទសម្រាប់ទស្សនកិច្ចការ
ងាររបស់គណៈប្រតិភូបេសកកម្មសុច្ឆន្ទៈ APF នៅកម្ពុជា ដែលអាចគ្រោងឡើងនៅសប្តាហ៍ទីមួយ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

លើសពីនេះទៀត គណៈប្រតិភូបានអញ្ជើញថតរូបរួមគ្នាជាមួយនឹងសមាជិកសភានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរឹតចំណងសាមគ្គីភាពសមាជិកសភានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (កម្ពុជា-វៀតណាម ប៉ូលេនេស៊ី បារាំង នូវែល-កាឡេដូនី)។

មហាសន្និបាតនេះ នឹងបន្តកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២ ជាបន្តទៀត។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី