នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ គម្រោងថវិកាឆ្នាំ២០២៣ របស់ព្រឹទ្ធសភា នៅសាលប្រជុំពិសេសជាន់លើ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងមន្រ្តីជំនាញ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ និងសម្រេចលើគម្រោងថវិកាឆ្នាំ២០២៣ របស់ព្រឹទ្ធសភា មុននឹងដាក់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន