Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

   ថ្ងៃទី 12 ខែមេសា ឆ្នាំ2025


នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តមឧកញ៉ា ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកែវផុស នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប ដើម្បីឈ្វេងយល់ប្រមូលព័ត៌មានស្តីពី «ការអភិវឌ្ឍឃុំកែវផុសរយៈពេល៥ឆ្នាំ និងទស្សនកិច្ចតំបន់អភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ឧកញ៉ា ម៉ុង ឫទ្ធី» នៅសាលប្រជុំភូមិគ្រឹះ ឧកញ៉ា ម៉ុង ប្ញទ្ធី សរុបចំនួន ៣៦នាក់។
ជំនួបនេះ ក្នុងគោលបំណងឈ្វេងយល់កាន់តែស៊ីជម្រៅបន្ថែមទៀតលើ៖
១-លទ្ធផលនៃការអភិវឌ្ឍមូលដ្ឋានឃុំកែវផុសរយៈពេល៥ឆ្នាំ។
២-ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋានការប្រើប្រាស់មូលនិធិសង្កាត់ (រជ្ជទេយ្យបុរេប្រទាន) និងបញ្ហាប្រឈម។
៣-សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ឃុំ។
៤-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ។
៥-ការចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
៦-វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់អភិវឌ្ឍន៍កសិឧស្សាហកម្ម ឧកញ៉ា ម៉ុង ឫទ្ធី ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី