នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៤៥នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ នៃក្រុមហ៊ុនផារ៉ាហ្គន និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (PARAGON International University) ដឹកនាំដោយលោក Damir Musaev នាយកប្រតិបត្តិក្រុមហ៊ុនផារ៉ាហ្គន អញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ និងអបអរសាទរក្នុងឱកាសដែលឯកឧត្តមប្រធានទទួលបានគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសេដ្ឋាបណ្ឌិត» នៅសាលប្រជុំគណៈកម្មការទី២ ព្រឹទ្ធសភា។