នាថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៨.០០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ស្តីពី ការត្រៀមចុះបេសកកម្មរបស់គណៈកម្មការនៅចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។