Responsive image
  
ប្រតិភូក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុករវៀង ខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា

   ថ្ងៃទី 20 ខែធ្នូ ឆ្នាំ2024

ប្រតិភូក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុករវៀង ខេត្តព្រះវិហារ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាព្រឹទ្ធសភា
=======
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ប្រតិភូក្រុមប្រឹក្សាស្រុក និង រដ្ឋាភិបាលស្រុករវៀង ខេត្តព្រះវិហារ ដឹកនាំដោយលោក ឃីន រស្មី អភិបាលនៃគណៈអភិបាលរងស្រុករវៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ឱ សុខុម សមាជិកាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០២:៥៥នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ ព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកជំទាវ ផ្ទះលេខ១១១B ផ្លូវលេខ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី