ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៨.០០នាទី គណ:ប្រតិភូគណ:កម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជេីញដាក់កូរោនផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឱ សុខុម សមាជិកាគណ:កម្មការទី២ ព្រឹទ្ធសភា ដែលបានទទួល មរណភាព កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤.៥៥នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋានសព ផ្ទះលេខ១១១B ផ្លូវលេខ ២ ភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។