Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង

   ថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ2024

ឯកឧត្តម ជា ជេដ្ឋ អញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង
=======
នារាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូទទួលបន្ទុកបណ្តាញក្រមសីលធម៌ សមាជិកសភាប្រើភាសាបារាំង ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ សមាជិកអចិន្រ្តៃយ៍នៃបណ្តាញក្រមសីលធម៌ប្រើភាសាបារាំង និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញបន្តចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ដែលផ្សាយចេញពីខេត្តកេប៊ិច ប្រទេសកាណាដា។
ក្នុងឱកាសនោះ ឯកឧត្តម ជា ជេដ្ឋ បានថ្លែងបទអន្តរាគមន៍ ស្តីពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ហើយមានផលប៉ះពាល់លើការអនុវត្តក្រមសីលធម៌សមាជិកសភាដែរឬទេ?
អង្គមហាសន្និបាតបានបន្តពិភាក្សាលើរបៀបវារៈមួយចំនួនដូចជា៖
១-វិធានការ ស្តីពីការគ្រប់គ្រងការរំខានលើផ្លូវកាយ និងផ្លូវចិត្តនៅក្នុងព្រឹទ្ធសភាកាណាដា រដ្ឋសភាបារាំង ព្រឹទ្ធសភាបារាំង និងសភាវ៉ាល់ឡូនីព្រុចសែល។
២-ការតែងតាំងសមាជិកថ្មីនៃគណៈកម្មាធិការអចិន្រ្តៃយ៍បណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំង។
៣-មហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញក្រមសីលធម៌សមាជិកសភាប្រើភាសាបារាំងនឹងប្រព្រឹត្តទៅនៅសភាបារាំង សម្រាប់ឆ្នាំ២០២២។
មហាសន្និបាតបានបញ្ចប់នៅវេលាម៉ោង២២:៥៣នាទី នាថ្ងៃខែ ឆ្នាំ ដដែល៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី