ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើគម្រោងបែងចែកកញ្ចប់ថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើគម្រោងបែងចែកកញ្ចប់ថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយក អគ្គនាយករង នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕