Responsive image
  
ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ

   ថ្ងៃទី 3 ខែតុសា ឆ្នាំ2024

ឯកឧត្តម ជា ជេដ្ឋ អញ្ជើញចុះជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ
=======
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទី នៅសាលាសង្កាត់បឹងធំ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាលការងារ និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់បឹងធំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីឈ្វេងយល់អំពី៖
១-ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំង និងចលនាការជួយដោះស្រាយជីវភាពរស់នៅជូនប្រជាពលរដ្ឋរងផលប៉ះពាល់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តសង្កាត់បឹងធំ។
២-ការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ការធ្វើអត្តសញ្ញាណប័ណ្ណ និងចលនាបងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត)។

បន្ទាប់មកឯកឧត្តមប្រធានបានអញ្ជើញចុះពិនិត្យការបើកដំណើរការឲ្យសិស្សវិទ្យាល័យបឹងធំចូលរៀនឡើងវិញ ព្រមទាំងពិនិត្យការប្រើប្រាស់អណ្តូងស្នប់ក្នុងបរិវេណវិទ្យាល័យបឹងធំ និងសាលាបុណ្យភូមិទួលស្វាយ ដែលជាអំណោយរបស់សប្បុរសជនតាមរយៈឯកឧត្តមប្រធានផ្ទាល់ ផ្តល់ជូនមូលដ្ឋានសង្កាត់បឹងធំ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ ជាបន្ត ឯកឧត្តមប្រធានបានអញ្ជើញចុះសួរសុខទុក្ខលោក មឿន អួន ចៅសង្កាត់បឹងធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន និងក្រុមគ្រួសារ លោក ជា សាផាន ជាមន្រ្តីជំនួយការសង្កាត់បឹងធំ។ នាឱកាសអញ្ជើញចុះជួបសំណេះសំណាលនេះ ឯកឧត្តមប្រធានបានឧបត្ថម្ភថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី