ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំគម្រោងថវិកាឆ្នាំ២០២២របស់ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគម្រោងថវិកាឆ្នាំ២០២២របស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធ៕