ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យ និងសិក្សាលើគម្រោងថវិកាឆ្នាំ២០២២របស់ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារថវិកានៃនាយកដ្ឋានហិរញ្ញវត្ថុ៕