នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងប្រាសាទពោធិសត្វព្រះមហានគរគោកធ្លក ដែលបានកសាងឡើងដោយ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ជា បញ្ញា នៅវត្តមុនីប្រសិទ្ធីវង្ស ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។