ឯកឧត្តម ជា ជេដ្ឋ ដឹកនាំកិច្ចប្រជុំការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភាឆ្នាំ២០២១ ======= នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១របស់ព្រឹទ្ធសភា នៅសាលប្រជុំខាងជើង វិមានព្រឹទ្ធសភា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយក អគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង៥ អគ្គាធិការ និងក្រុមការងារថវិកានៃនាយកដ្ឋានហិរញ្ញវត្ថុ។