ព្រឹកថ្ងៃអាទិត្យទី 16 ខែ ឧសភា ឆ្នាំ 2021 ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ5 លេខាធិការគណៈកម្មការទី2 នៃព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ ព្រៃយុថ្កានិងឃុំក្រពុំឈូក ស្រុកកោះអណ្ដែតនៅសាលាឃុំក្រពុំឈូក។ តាមសំណូមពរឃុំទាំងពីរ ឯ,ឧ, បានឧបត្ថមថវិកាជូនៈ _ឃុំព្រៃយុថ្កា600.000៛ រៀបចំកន្លែងធ្វើចត្តាឡីស័ក _ឃុំក្រពុំឈូកថវិកា1.000.000៛(ជាថវិកាក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ5)សំរាប់បម្រើការងារជូសជុលផ្លូវ _ជូនអ្នកចូលរួមប្រជុំក្នុង1នាក់20.000៛ អាល់កុលដបតូច1នាក់1ដបនិងចូលបុណ្យសពអ្នកលង់ទឹកនៅឃុំព្រៃយុថ្កា100.000៛ផងដែរ។