Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បាន​អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី ការ​សិក្សា​វាយ​តម្លៃ​តម្រូវ​ការ​របស់​សភា​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា តាម​រយៈ​ប្រព័ន្ធ​វីដេអូ

   ថ្ងៃទី 17 ខែធ្នូ ឆ្នាំ2025

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការសិក្សាវាយតម្លៃតម្រូវការរបស់សភាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សិក្ខាសាលាផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅដោយមានការឡើងថ្លែងសន្ទរកថាស្វាគមន៍ និងការណែនាំអំពីសិក្ខាសាលា ដោយលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា(PIC) និងការធ្វើបទបង្ហាញស្តីពីវិធីសាស្ត្រដែលបានប្រើសម្រាប់ការសិក្សាអំពីការវាយតម្លៃលើតម្រូវការ និងទិដ្ឋភាពទូទៅអំពីបរិបទអាស៊ីអាគ្នេយ៍ ដោយលោក Xavier NUTTIN សហការីជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សាយោបល់នៃវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី ព្រមទាំងការធ្វើបទបង្ហាញស្តីពី ការពន្យល់ពីលទ្ធផលសំខាន់ៗនៃរបាយការណ៍ការសិក្សាអំពី ការវាយតម្លៃលើតម្រូវការ និងវិធីសាស្រ្តនាពេលអនាគត ដោយលោក Larry STRANGE មេធាវីជាន់ខ្ពស់ នៃក្រុមហ៊ុន Sok Xing & Hwang Law & Policy ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី