នាព្រឹកថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២០ វេលាម៉ោង ៩:៤៥នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១(រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយក្រុមជំនួយការត្រៀមចុះជួបពិភាក្សាការងារជាមួយការិយាល័យជំនាញ ចំណុះរដ្ឋបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាពេលខាងមុខ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។