Responsive image
  
ឯកឧត្តម ជា ជេដ្ឋ បាន​​អញ្ជើញ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោកជំទាវ ងួន សុខា រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ

   ថ្ងៃទី 15 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ៥៩ឆ្នាំ ដោយរោគាពាធ។
សពលោកជំទាវ ងួន សុខា ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅបុរីប៉េងហួតបឹងស្នោរ គេហដ្ឋានលេខ១៣ ផ្លូវលេខ៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី