Responsive image
  
ឯកឧត្តម ជា ជេដ្ឋ​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មការ​នយោបាយ​នៃ​សភា​និយាយ​ភាសា​បារាំង (APF) តាម​រយៈ​ប្រព័ន្ធ​វីដេអូ (Visioconférence) នៅ​វិមាន​ព្រឹទ្ធសភា (សាលប្រជុំពិសេស)

   ថ្ងៃទី 15 ខែតុសា ឆ្នាំ2024

គណៈប្រតិភូក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំងAPF ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង (APF) តាមរយៈប្រព័ន្ធវីដេអូ (Visioconférence) នៅវិមានព្រឹទ្ធសភា (សាលប្រជុំពិសេស) វេលាម៉ោង ១៤:៣០នាទី ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម៉ោង១៩:៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Christophe-André Frassa ប្រធានអង្គប្រជុំគណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង និងជាសមាជិកព្រឹទ្ធសភាបារាំង ដោយមានការចូលរួមពីប្រទេសជាសមាជិកសភានិយាយភាសាបារាំង។
ក្នុងកិច្ចប្រជុំនារាត្រីនេះ ឯកឧត្តម ជា ជេដ្ឋ ក៏បានថ្លែងបទអន្តរាគមន៍ស្តីពីបច្ចុប្បន្នភាពនយោបាយ នៅកម្ពុជាផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី