ខេត្តព្រះវិហារ÷ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសវនាការជាមួយតំណាងអង្គការ មិនមែនរដ្ឋាភិបាល(NGOs) និងសមាគមមួយចំនួនដែលមានទីស្នាក់ការ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកនាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា(PIC) និងសហការី ដើម្បីស្តាប់នូវសេចក្តីរាយការណ៍អំពីលទ្ធផលការងារ និងសកម្មភាពក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាប្រឈមនានា សំណូមពរ និងទិសដៅការងារបន្តរបស់អង្គការមិនមែនរដ្ឋាភិបាល(NGOs) និងសមាគម នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តព្រះវិហារ៕