នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តព្រះវិហារនេះ គណៈប្រតិភូគណៈកម្មការទី២នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ច នៅឧស្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប នៅឃុំឆែប១ ឆែប២ ស្រុកឆែប ខេត្តព្រះវិហារដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី។