ឯកឧត្តម ជា ជេដ្ឋ អនុប្រធានក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំង(APF) និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកសភាជាតិកម្ពុជា ទទួលបន្ទុកកិច្ចការសភានិយាយភាសាបារាំង (APF) ដើម្បីពិនិត្យ និងពិភាក្សាត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។