របៀបវារៈចំនួន០២រួមមាន៖ ទី១- ការស្តាប់បទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវថវិកា ស្តីពីវឌ្ឍនភាពនៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា និងការអភិវឌ្ឍមូលដ្ឋាន នៅខេត្តព្រះវិហារ និងទី២-ពិនិត្យភិភាក្សាអំពីត្រៀមចេញដំណើរបំពេញបេសកកម្មទៅខេត្តព្រះវិហារ ត្រូវបានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) លើកយកមកធ្វើការប្រជុំក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការទី២ព្រឹទ្ធសភា មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា មន្រ្តីនាយកដ្ឋានស្រាវជ្រាវថវិកា និងបុគ្គលិកនៃវិទ្យាស្ថានសភាកម្ពុជា។
ក្នុងឱកាលនោះ ក៏មានការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវថវិកា ស្តីពីវឌ្ឍនភាពនៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា និងការអភិវឌ្ឍមូលដ្ឋាន នៅខេត្តព្រះវិហារ។