ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទទួលបន្ទុករៀបចំស្នើសុំគ្រឿងឥស្សរិយយសបំពាក់ជូនសមាជិក សមាជិកាព្រឹទ្ធសភា នៅពាក់កណ្តាលនីតិកាលទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សាការរៀបចំគ្រឿងឥស្សរិយយស សម្រាប់បំពាក់ជូនសមាជិក សមាជិកាព្រឹទ្ធសភា នៅពាក់កណ្តាលនីតិកាលទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន លោកជំទាវសមាជិកា និងក្រុមការងារជំនួយការដល់គណៈកម្មការ នៃគណៈកម្មការរៀបចំគ្រឿងឥស្សរិយយស ដល់គណៈកម្មការ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។