Responsive image
  
ឯកឧត្តម ជា ជេដ្ឋ បាន​អញ្ជើញុ​ជា​អធិបតី ស្តីពី ការ​អភិវឌ្ឍ​មូលដ្ឋាន ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សាធាណៈ​ជូន​ប្រជាជន នៅ​សាលា​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែនសុខ រាជ​ធានី​ភ្នំពេញ

   ថ្ងៃទី 16 ខែសីហា ឆ្នាំ2024

វេទិកាក្រុមសមាជិកព្រឹទ្ធសភាភភូមិភាគទី១ ជាមួយក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញុជាអធិបតីក្នុងវេទិការសមាជិកព្រឹទ្ធសភាភូមិភាគទី១ ជាមួយនឹងក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់ ក្រោមប្រធានបទស្តីពី ការអភិវឌ្ឍមូលដ្ឋាន ធានាបាននូវការផ្តល់សេវាសាធាណៈជូនប្រជាជន នៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំខណ្ឌសែនសុខ ថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍នគរបាល ប្រធានភូមិ ប្រធានសហគមន៍សង្កាត់ក្រាំងធ្នង់ និងមន្រ្តីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន ៤២ នាក់។ ក្នុងនោះមានការធ្វើសេចក្តីរាយការណ៍ដោយលោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ ស្តីពីការអនុវត្តផែនការអភិវឌ្ឍសង្កាត់ និងសេវាសាធារណៈជូនប្រជាពលរដ្ឋមានដូចជា សំបុត្រកំណើត អត្រានុកូលដ្ឋាន និងបញ្ហាប្រឈម និងសេចក្តីរាយការណ៍របស់លោក ម៉ក មី នាយប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ ស្តីពីភូមិ-សង្កាត់មានសុវត្ថិភាព និងប្រកាសស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវស្នាក់នៅ និងសៀវភៅគ្រួសារ និងមានដំណោះស្រាយភ្លាមពីគណ:អធិបតី លោកស្រីប្រធានក្រុមប្រឹក្សាខណ្ឌ លោកតំណាងអភិបាលខណ្ឌ នូវសំណូមពររស់ ចៅសង្កាត់ និងនាយប៉ុស្តិ៍ និងប្រធានភូមិ ក្នុងសង្កាត់ក្រាំងធ្នង់។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី