នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៨.០០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយលេខាធិការដ្ឋានអមគណៈកម្មការទី២ ព្រឹទ្ធសភា និងលេខាធិការដ្ឋានអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដើម្បីណែនាំអំពីការធ្វើរបាយការណ៍ និងត្រៀមក្នុងការរៀបចំវេទិកាថ្នាក់សង្កាត់ នៅសង្កាត់ក្រាំងធ្មង់ ខណ្ឌសែនសុខ រាជធានីភ្នុំពេញ នាពេលខាងមុខ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។