នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) អមដំណើរដោយមន្ត្រីអមក្រុមការិយាល័យប្រចាំភូមិភាគទី១ បានអញ្ជើញចុះស្រាវជ្រាវ ប្រមូលព័ត៌មានត្រៀមរៀបចំវេទិការ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ចំនួន២៣ គ្រួសារ នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។