នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨.៣០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ស្តីពីការត្រៀមរៀបចំការងារ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ។