Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​ការងារ​ជាមួយ​លោកស្រី ឈាន សុខេន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​សែនសុខ

   ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារជាមួយលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ, ក្រុមប្រឹក្សាសង្កាត់ក្រាំងធ្នង់, នាយនគរបាលប៉ុស្តិ៍រដ្ឋបាល និងថ្នាក់ដឹកនាំភូមិក្នុងសង្កាត់ក្រាំងធ្នង់ ដើម្បីស្តាប់សេចក្តីរាយការណ៍អំពីដំណើរការវិវឌ្ឍនៃសមាហរណកម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌសែនសុខ និងប្រមូលព័ត៌មានអំពីការងារអនុវត្តផែនការអភិវឌ្ឍន៍មូលដ្ឋាន និងបញ្ហាប្រឈមនានា នៅក្នុងសង្កាត់ក្រាំងធ្នង់ ដើម្បីត្រៀមរៀបចំវេទិកាភូមិភាគទី១នាពេលខាងមុខ ព្រមទាំងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ (Covid-19) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបចំនួន ៣០នាក់ នៅសាលាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី