នាព្រឹកថ្ងៃព្រសហ្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៧.០០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា បានប្រគល់ជូននូវទឹកលាងដៃ និងម៉ាស់ ជូនដល់មន្រ្តីនៃលេខាធិការដ្ឋានអមគណៈកម្មការទី២ ក្រោមអធិបតីភាព ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺCovid19 នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ។