នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៨.៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដឹកនាំមន្រ្តីជំនួយការនៃលេខាធិការដ្ឋានអមគណៈកម្មការទី២ ព្រឹទ្ធសភា ដើម្បីណែនាំអំពីការធ្វើរបាយការណ៍ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ដែលជាសមត្ថកិច្ចរបស់គណៈកម្មការ និងត្រៀមរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។