នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២ ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ អម ដំណើរដោយឯកឧត្តម អឹុង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងអាជ្ញាធររដ្ឋបាលស្រុក បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រចាំច្រក ព្រមទាំងទស្សនកិច្ច នៅច្រកព្រំដែនអន្តរជាតិថ្មដា ដែលស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា៕