(ខេត្តពោធិ៍សាត់) ÷ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញមកដល់ខេត្តពោធិ៍សាត់ ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូចុះឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ សមាជិក និងអាជ្ញាធររដ្ឋបាលសាលាខេត្តផងដែរ។