ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨.០០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំជាមួយន្រ្តីលេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា ស្តីពី “ការរៀបចំឡើងវិញ នៃដំណើរការ និងការប្រព្រឹត្តទៅរបស់គណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា” នៅការិយាល័យលេខាធិការដ្ឋានគណៈកម្មការក្រមសីលធម៌ ក្នុងវិមានព្រឹទ្ធសភា បន្ទាប់ពីលោក តុន គន្ធូ បានផ្លាស់ចេញ។