Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធាន​គណៈ​កម្មការ​ទី២​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ការងារ​ជាមួយ​ក្រុម​ប្រឹក្សា​ខណ្ឌ​សែនសុខ

   ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ ស្តីពីការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ, ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការអនុវត្តមុខងារ រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី