Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បាន​អញ្ជើញ​ជាអធិបតីភាព ពិធី​ប្រារព្ធ​ពិធី​ប្រគល់-ទទួល​ឯកសារ​បណ្តុះ​បណ្តាល​លើ​ជំនាញ​វិភាគ​សារពើពន្ធ ពីវិទ្យាស្ថានសភាកម្ពុជា (PIC)

   ថ្ងៃទី 29 ខែមករា ឆ្នាំ2024

ព្រឹទ្ធសភាប្រារព្ធពិធីប្រគល់-ទទួលឯកសារបណ្តុះបណ្តាលលើជំនាញវិភាគសារពើពន្ធ

នាថ្ងៃព្រឹកទី២៧ ខែមករា ឆ្នាំ២០២០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីប្រគល់-ទទួលឯកសារបណ្តុះបណ្តាលជំនាញវិភាគសារពើពន្ធ ពីវិទ្យាស្ថានសភាកម្ពុជា (PIC) ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា សរុបចំនួន៩០រូប។
ពិធីនេះ ប្រព្រឹត្តិទៅក្រោមកិច្ចសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា ដោយមានរៀបចំសិក្ខាសាលាបញ្ចប់កម្មវិធី និងពិធីប្រគល់ ទទួលឯកសារបណ្តុះបណ្តាល ព្រមទាំងចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៃកម្មវិធីបណ្តុះបណ្តាលសមត្ថភាពវិភាគសារពើពន្ធ ជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន១០រូប ក្នុងនោះមានស្រីចំនួន០៥រូប ដែលបានបញ្ចប់កម្មសិក្សារយៈពេលជាង០៣ឆ្នាំ ២០១៦-២០១៩ លើកម្មវិធីបណ្តុះបណ្តាលសមត្ថភាពការវិភាគផ្នែកសារពើពន្ធ ដែលហៅកាត់ថា (FACT) ដោយវិទ្យាស្ថានសភាកម្ពុជា ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី