Responsive image
  
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក សូ សក្តា និស្សិតឆ្នាំទី៤ ដែល​ជា​និស្សិត​ជ័យ​លាភី​តំណាង​ឱ្យ​យុវជន​ព្រឹទ្ធសភា​កម្ពុជា​ចេះ​ភាសា​បារាំង ចូល​ជួប​សម្តែង​ការ​គួរ​សម

   ថ្ងៃទី 23 ខែមករា ឆ្នាំ2024

ថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយសភាសហព័ន្ធវ៉ាឡូនីប្រ៊ុចសែល(PFWB) បានអនុញ្ញាតឱ្យលោក សូ សក្តា និស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្រ្តភាសាបារាំង នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលជានិស្សិតជ័យលាភីតំណាងឱ្យយុវជនព្រឹទ្ធសភាកម្ពុជាចេះភាសាបារាំង ចូលជួបសម្តែងការគួរសម និងទទួលការណែនាំផ្សេងៗ មុននឹងទៅចូលរួមកម្មវិធី”សភាយុវជន”នៅប្រទេសប៊ែលហ្សិក នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី