ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ (ម៉ោងនៅទីក្រុងដូហា) ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា អមដំណើរដោយលោក តុន គន្ធូ បានអញ្ជើញចូលរួមពិធីបើកសន្និសីទពិភពលោកលើកទី7 នៃសមាជិកសភាប្រឆាំងអំពើពុករលួយ The 7th Global Conference of Parliamentarians Against Corruption (GOPAC-7) ប្រព្រឹត្តទៅនៅទីក្រុងដូហា ប្រទេសកាតា លើប្រធានបទ <បញ្ហាសុចរិតភាព> ។ (សម្រាប់ចុះពត៌មាន)