ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបជាមួយក្រុុមប្រឹក្សាសង្កាត់ និងមេភូមិ នៃសង្កាត់បឹងធំ ដេីម្បីពិនិត្យអំពីបញ្ជីឈ្មោះបោះឆ្នោត និងប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត បន្ទាប់មកឯកឧត្តមបានអញ្ជេីញពិនិត្យ ទីតាំង ជីកអណ្តូងក្នុងវិទ្យាល័យបឹងធំ ផ្អែក តាម ស្មារតី នៃ វេទិកា ក្រុម សមាជិក ព្រឹទ្ធសភា ប្រចាំភូមិ ភាគ ទី ១ ឆ្នាំ ២០១៩ ស្តីពី ការ ផ្តល់ អណ្តូង ទឹក ស្អាត ដល់ តំបន់ ជាយក្រុង ដែល បណ្ដាញ ទឹកស្អាត មិន ទាន់ ទៅ ដល់ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។