នាល្ងាចថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាតួកគី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបុណ្យខួបលើកទី៩៦ នៃការប្រកាសប្រើជាផ្លូវការនូវសាធារណរដ្ឋតួកគី តាមការអញ្ជើញរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតតួកគីប្រចាំនៅកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។